Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:14 - អាល់គីតាប

14 កាល​អ៊ីសា និង​សិស្ស​ទាំង​បី​នាក់ មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​ជួប​អ៊ីសា។ គាត់​លុត​ជង្គង់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកដល់​ហ្វូងមនុស្ស មាន​បុរស​ម្នាក់​ចូលមកជិត លុតជង្គង់​នៅមុខ​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​ នោះ​បុរស​ម្នាក់​បាន​មក​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​គេ​បាន​មក​ដល់​បណ្ដា‌ជន​វិញ មាន​បុរស​ម្នាក់​ចូល​មក​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌អង្គ​ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ព្រះ‌យេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ។ គាត់​លុត​ជង្គង់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។


មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​អ៊ីសា គាត់​លុត​ជង្គង់ អង្វរ​អ៊ីសា​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។


កាល​អ៊ីសា​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​អ៊ីសា សួរ​ថា៖ «តួន​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?»។


លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម