អុលឡោះតាអាឡាអើយ សូមក្រោកឡើង បង្ហាញអំណាចរបស់ទ្រង់ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
មីកា 5:9 - អាល់គីតាប នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក យើងនឹងកំទេចរទេះចំបាំងរបស់អ្នក - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរលើកដៃអ្នកឡើង ដាក់លើខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវបំផ្លាញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក យើងនឹងកម្ទេចរទេះចម្បាំងរបស់អ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងកាត់អស់ទាំងសេះរបស់ឯងពីពួកឯងចេញ ហើយនឹងបំផ្លាញរទេះចំបាំងទាំងប៉ុន្មានរបស់ឯងដែរ |
អុលឡោះតាអាឡាអើយ សូមក្រោកឡើង បង្ហាញអំណាចរបស់ទ្រង់ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ដូច្នេះ ទ្រង់ក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន
ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។
យេរូសាឡឹមអើយ យើងនឹងវាយប្រដៅអ្នក យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង ចេញពីអ្នកដែរ។
គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន ដែលនៅខាងលិច គេនឹងរឹបអូសយក សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់ ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញអំណាចរបស់យើង។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកំទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចំបាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។