ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
ភីលេម៉ូន 1:9 - អាល់គីតាប ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសាថែមទៀត ព្រះគម្ពីរខ្មែរសាកល ក៏ខ្ញុំសុខចិត្តសូមអង្វរអ្នកវិញ ដោយសារតែសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ក្នុងនាមជាមនុស្សចាស់បែបនេះ ហើយឥឡូវនេះជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវទៀតផង—— Khmer Christian Bible ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតខ្ញុំ ប៉ុល មានវ័យចាស់ហើយ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទយេស៊ូវទៀតផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ខ្ញុំចូលចិត្តយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូថែមទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្ដីស្រឡាញ់វិញ |
ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ!
យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ដូច្នេះ យើងជាទូតរបស់អាល់ម៉ាហ្សៀស គឺដូចជាអុលឡោះមានបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងនាមអាល់ម៉ាហ្សៀសថា ទុកឲ្យអុលឡោះសំរុះសំរួលបងប្អូន ឲ្យជានានឹងទ្រង់វិញទៅ។
ដោយយើងធ្វើការរួមជាមួយអុលឡោះ យើងសូមទូន្មានបងប្អូនថា កុំទទួលសេចក្តីប្រណីសន្តោស របស់ទ្រង់ យកមកទុកចោលជាអសារឥតការឡើយ
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា ដោយអុលឡោះបានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមសូមអង្វរទ្រង់ឲ្យខ្ញុំមានចិត្ដអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
ខ្ញុំសូមអរគុណអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ គាត់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឲ្យបម្រើគាត់។
ចូរជម្រាបលោកតាចាស់ៗ កុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្ដធ្ងន់ មានជំនឿស្អាតស្អំ មានចិត្ដស្រឡាញ់ និងចេះស៊ូទ្រាំ។
ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្ដាទូរអាឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមទូន្មានបងប្អូនជាជនបរទេស និងជាអ្នកស្នាក់នៅជាបណ្ដោះអាសន្ន ដែលតែងតែប្រឆាំងនឹងព្រលឹងនោះឡើយ។
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។