Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 1:12 - អាល់គីតាប

12 ខ្ញុំ​សូម​អរ​គុណ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ គាត់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ចាត់ទុក​ខ្ញុំ​ថា​ស្មោះត្រង់ ដោយ​តែងតាំង​ខ្ញុំ​មកក្នុង​ការងារបម្រើ​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ខ្ញុំ​សូម​អរព្រះគុណ​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ ហើយ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​ចម្រើន​កម្លាំង​ខ្ញុំ គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រោះ​ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ទាំងតែង​តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះគ្រិស្ត‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 1:12
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។


ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​បុត្រា ដូច​គេ​គោរព​អុលឡោះ​ជា​បិតា។ អ្នក​ណា​មិន​គោរព​បុត្រា​ទេ​អ្នក​នោះ​ក៏​មិន​គោរព​អុលឡោះ​ជា​បិតា ដែល​បាន​ចាត់​បុត្រា​ឲ្យ​មក​នោះ​ដែរ។


បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។


ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​នាម​ខ្ញុំ។


រីឯ​លោក​សូល​វិញ គាត់​មាន​កម្លាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​គាត់​វែក​ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។


ប៉ុន្ដែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ប៉ុណ្ណោះ។ គុណ​របស់​ទ្រង់​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្ដែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ក្តី​មេត្តា​របស់​អុលឡោះ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។


តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បង​ប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។


រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូ​ស្រករ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​អ៊ីសា‌ជាអម្ចាស់​ទេ ក៏​ប៉ុន្ដែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ដ ព្រោះ​អ៊ីសា‌ជាអម្ចាស់​មេត្ដា‌ករុណា​ចំពោះ​រូប​ខ្ញុំ។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ដ្បិត​ដោយ‌សារ​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​អុលឡោះ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​អ៊ីសា​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។


ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំអះ​នេះ តាម​ការ​ចាត់​ចែង ដែល​អុលឡោះ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង​ប្អូន​ឲ្យ​ស្គាល់​បន្ទូល​របស់​ទ្រង់​បាន​សព្វ​គ្រប់។


ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា តាម​បញ្ជា​របស់​អុលឡោះ ជា​ម្ចាស់​សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​ទី​សង្ឃឹម​នៃ​យើង


ស្រប​តាម​ដំណឹង‌ល្អ ស្ដី​អំពី​អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​សុភមង្គល​ជា​ដំណឹង‌ល្អ ដែល​ទ្រង់​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។


មក​ដល់​ធីម៉ូ‌ថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​អុលឡោះ ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង​ប្រទាន​សេចក្តី​ប្រណី‌សន្តោស ចិត្ត​មេត្ដា‌ករុណា និង​សេចក្ដី​សុខ‌សាន្ដ​ដល់​អ្នក។


នៅ​ចំពោះ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​មុខ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ផ្ដល់​សក្ខី‌ភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត ខ្ញុំ​សុំ​ដាស់‌តឿន​អ្នក​ថា


សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ដ​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។


មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំ‌ទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​បន្ទូល​របស់​អុលឡោះ​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ អ៊ីសា​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។


មក​ដល់​ទីតុស ជា​កូន​ដ៏​ពិត​ប្រាកដ ខាង​ជំនឿ​ដែល​យើង​មាន​រួម​គ្នា។ សូម​អុលឡោះ​ជា​បិតា និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជា​អ្នក‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ។


ក៏​ខ្ញុំ​ចូល​ចិត្ដ​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ថែម​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម