រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
ភីលីព 2:10 - អាល់គីតាប ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅសូរ៉ក ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាលុតជង្គង់ចុះ នៅពេលណាឮនាមអ៊ីសា ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅលើមេឃ នៅលើផែនដី និងនៅក្រោមផែនដី លុតចុះដោយសារតែព្រះនាមព្រះយេស៊ូវ Khmer Christian Bible ដើម្បីឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមផែនដីត្រូវលត់ចុះនៅក្នុងព្រះនាមព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ |
រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
យូនើសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រាមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើក្បាលអ៊ីសា និងយកដើមត្រែងមកដាក់ក្នុងដៃស្ដាំឲ្យគាត់កាន់ រួចគេនាំគ្នាលុតជង្គង់មុខគាត់ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
អ៊ីសាចូលមកជិតគេ ហើយមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅសូរ៉កា ទាំងនៅលើផែនដី។
តើអុលឡោះតបទៅគាត់វិញដូចម្ដេច? គឺអុលឡោះមានបន្ទូលថាៈ «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។
អុលឡោះចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅសូរ៉កា និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអាល់ម៉ាហ្សៀស ជាម្ចាស់តែមួយ។
ពាក្យថា “ឡើងទៅ”នោះ មានន័យដូចម្ដេច? គឺមានន័យថាអ៊ីសាបានចុះមកផែនដីដ៏ទាបនេះជាមុនសិន។
មួយវិញទៀត នៅពេលអុលឡោះចាត់បុត្រារបស់ទ្រង់ ដែលមានមុនអ្វីៗទាំងអស់ឲ្យមកផែនដីនេះ ទ្រង់មានបន្ទូលថា៖ «ម៉ាឡាអ៊ីកាត់ទាំងអស់របស់ទ្រង់ ត្រូវក្រាបថ្វាយបង្គំបុត្រា»។
សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយទ្រង់នឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
អះលីជំអះទាំងម្ភៃបួននាក់ នាំគ្នាក្រាបចុះនៅមុខទ្រង់ ដែលនៅលើបល្ល័ង្ក ហើយថ្វាយបង្គំទ្រង់ ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថាៈ
ប៉ុន្ដែ ទោះបីនៅសូរ៉កាក្ដី នៅលើផែនដី ឬនៅក្រោមដីក្ដី គ្មាននរណាម្នាក់អាចបើកក្រាំង ឬមើលក្រាំងនោះបានឡើយ។