ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 4:4 - អាល់គីតាប

នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូ‌រ៉ា ជា​អ្នក​ថ្លែង​បន្ទូល​អុលឡោះហើយ​ជា​ភរិយា​របស់​លោក​ឡាពីដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ មាន​ស្ត្រី​ម្នាក់​ជា​ហោរា ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​របស់​ឡាពីដូត លោក​ស្រី​បាន​ដឹក​នាំពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាកា‌រិនី និង​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​វេលា​នោះ មាន​ស្ត្រី​ជា​ហោរា​ម្នាក់ ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​ឡាពិ‌ដូត នាង​បាន​ជំនុំ‌ជំរះ​រឿង‌រ៉ាវ​របស់​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 4:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា​នាំ​គ្នា​ទៅ​ជួប​ហ៊ូល‌ដា​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ​រក្សា​សម្លៀក‌បំពាក់​អ៊ីមុាំ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូ‌សាឡឹម។ កាល​អ្នក​បម្រើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ


«ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ី‌យ៉ា និង​លោក​សាន់បា‌ឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ណូអា‌ឌា​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះនិង​ណាពី​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ខ្ញុំ​ដែរ»។


ពេល​នោះ សាទី​ម៉ារៀម​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះដែល​ជា​បង​ស្រី​របស់​ហារូន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។


កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជា‌ជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ!


តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក ឲ្យ​រួច​ពី​ទាស‌ភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសា ហារូន និង​ម៉ារាម ឲ្យ​នាំ​មុខ​អ្នក​ឬ?


មាន​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ នាង​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​ក៏​ស្លាប់​ទៅ


លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះ។


ផ្ទុយ​ទៅ​វិញ​ស្ដ្រី​ណា​ទូរអា ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ដ្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។


ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ដ្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ស្តេច​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា។


លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្តី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូ‌រ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម។ ជន‌ជាតិ​អ៊ីស្រ‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូ‌រ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿង​រ៉ាវ​របស់​ពួក​គេ។


នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូ‌រ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម​នាំ​គ្នា​ច្រៀង​ថា៖