ពួកម៉ាឡាអ៊ីកាត់បានឃើញកូនស្រីៗរបស់ប្រជារាស្រ្តមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
ពួកចៅហ្វាយ 14:1 - អាល់គីតាប ថ្ងៃមួយ លោកសាំសុនធ្វើដំណើរ ទៅក្រុងធីមណា នៅទីនោះ គាត់បានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំសុនចុះទៅក្រុងធីមណា ហើយនៅក្រុងធីមណា គាត់ឃើញស្ត្រីម្នាក់ ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងធីមណា នៅទីនោះ លោកបានឃើញស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន |
ពួកម៉ាឡាអ៊ីកាត់បានឃើញកូនស្រីៗរបស់ប្រជារាស្រ្តមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
មានថ្ងៃមួយ នៅពេលរសៀល ស្តេចទតក្រោកពីសម្រាន្ត ហើយគាត់ដើរកំសាន្តតាមថែវ ដែលនៅជាន់ខាងលើដំណាក់។ គាត់ឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។
ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនសម្លឹងមើលទៅ ស្ត្រីក្រមុំណាម្នាក់ ដោយចិត្តស្រើបស្រាលឡើយ។
សូមទាញអារម្មណ៍ខ្ញុំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យខ្ញុំមានជីវិតរស់នៅ តាមមាគ៌ារបស់ទ្រង់!
ពីបាឡាព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជំរាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមធីមណា
អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្ដលោភលន់របស់មនុស្ស ចិត្ដលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីអុលឡោះជាបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។
រសនៃអុលឡោះតាអាឡាបានចាប់ផ្តើមធ្វើសកម្មភាពក្នុងជីវិតគាត់ ពេលដែលគាត់ស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។
ពេលត្រឡប់មកដល់ផ្ទះវិញ គាត់ជម្រាបឪពុកម្តាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្តីដណ្តឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។
ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ គាត់ជួបនឹងស្រីពេស្យាម្នាក់ ក៏ចូលទៅជាមួយនាង។