ពុកដាក់បណ្តាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្តៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកកូប ពុកនឹងកំចាត់កំចាយគេក្នុងស្រុកអ៊ីស្រអែល។
បរិទេវ 4:16 - អាល់គីតាប អុលឡោះតាអាឡាផ្ទាល់បានកំចាត់កំចាយពួកគេ ទ្រង់លែងរវីរវល់នឹងពួកគេ។ គ្មាននរណាគោរពពួកអ៊ីមុាំ ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ ព្រះអង្គលែងរវីរវល់នឹងពួកគេ។ គ្មាននរណាគោរពពួកបូជាចារ្យ ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានកំចាត់កំចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។ |
ពុកដាក់បណ្តាសាកំហឹងរបស់គេ ព្រោះកំហឹងនេះកាចសាហាវណាស់ ហើយពេលគេក្តៅក្រហាយ គេគ្មានចិត្តត្រាប្រណីទាល់តែសោះ! ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកកូប ពុកនឹងកំចាត់កំចាយគេក្នុងស្រុកអ៊ីស្រអែល។
ពេលនោះអុលឡោះតាអាឡាក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។
ព្រមទាំងកំចាត់កំចាយពូជពង្សរបស់ពួកគេ ទៅនៅពាសពេញ ក្នុងចំណោមប្រជាជាតិនានា ហើយឲ្យគេស្លាប់នៅលើទឹកដី របស់សាសន៍ដទៃ។
គឺអ៊ីមុាំក៏ដូចប្រជាជន ម្ចាស់ប្រុសក៏ដូចទាសា ម្ចាស់ស្រីក៏ដូចទាសី អ្នកលក់ក៏ដូចអ្នកទិញ ម្ចាស់របស់ក៏ដូចអ្នកខ្ចី ម្ចាស់បំណុល ក៏ដូចកូនបំណុលដែរ។
ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។
លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមអ៊ីមុាំ លោកសេផានា ជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។
ទ្រង់កំទេចស្រុកទាំងមូលដែលជាចម្ការ របស់ទ្រង់ ទ្រង់កំទេចដំណាក់ និងជំរំរបស់ទ្រង់។ អុលឡោះតាអាឡាធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃឈប់សម្រាក។ ដោយសារកំហឹងរបស់ទ្រង់ ទ្រង់ធ្វើឲ្យស្ដេច និងអ៊ីមុាំត្រូវអាម៉ាស់។
គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកំចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។
យើងមានបំណងបំផ្លាញពួកគេទាំងស្រុង យើងចង់លុបបំបាត់ពួកគេពីផែនដី មិនឲ្យនរណានឹកនាដល់ពួកគេទៀត។
សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់។