Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 5:12 - អាល់គីតាប

12 ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​ពួក​ចៅ‌ហ្វាយ​ត្រូវ​គេ​ចង​ដៃ​ព្យួរ គេ​មិន​ខ្លាច​ពួក​ចាស់​ទុំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​គេ​ព្យួរ-ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ពួក​ចៅហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ

សូមមើលជំពូក ចម្លង




បរិទេវ 5:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ ដែល​ជា​កេរ‌មត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។


អះលី‌ជំអះ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។


អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​អ៊ីមុាំ និង​ពួក​ណាពី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ​ជា​អម្ចាស់។


អុលឡោះ‌តាអាឡា​ផ្ទាល់​បាន​កំចាត់‌កំចាយ​ពួក​គេ ទ្រង់​លែង​រវី‌រវល់​នឹង​ពួក​គេ។ គ្មាន​នរណា​គោរព​ពួក​អ៊ីមុាំ ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។


ត្រូវ​ចេះ​អោន​លំ​ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​អះលី‌ជំអះ។ ចូរ​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម