បរិទេវ 2:12 - អាល់គីតាប ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាសួរដល់ម្តាយថា «តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ |
ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ដំណាក់របស់ទ្រង់ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរគុណទ្រង់។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។
កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យគាត់គ្រប់គ្រងលើមនុស្សជាច្រើន គាត់នឹងចែកជយភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះគាត់បានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតគាត់ទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនគាត់ ព្រមទាំងទូរអាអង្វរឲ្យមនុស្សបាបផង”។
ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ របស់អ្នករាល់គ្នា ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ របស់អ្នករាល់គ្នា ពួកគេកំទេចចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
ប្រជាជនទាំងអស់នាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ អុលឡោះតាអាឡាអើយ សូមមើលមកខ្ញុំផង ខ្ញុំអាម៉ាស់មុខខ្លាំងណាស់!
កូនតូចៗរបស់គេស្រេកទឹកខះក ក្មេងៗនាំគ្នាយំទាររកបាយ តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។