អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា
នេហេមា 9:15 - អាល់គីតាប នៅពេលដែលពួកគេឃ្លាន ទ្រង់ប្រទាន អាហារពីលើមេឃមកឲ្យពួកគេ នៅពេលដែលពួកគេស្រេកទឹក ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ ទ្រង់បញ្ជាពួកគេឲ្យចូល ទៅកាន់កាប់ទឹកដីដែលទ្រង់បានសន្យា យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលពួកគេឃ្លាន ព្រះអង្គប្រទាន អាហារពីលើមេឃមកឲ្យពួកគេ នៅពេលដែលពួកគេស្រេកទឹក ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ ព្រះអង្គបញ្ជាពួកគេឲ្យចូល ទៅកាន់កាប់ទឹកដីដែលព្រះអង្គបានសន្យា យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រទាននំបុ័ងពីលើមេឃមកចំអែតដល់គេ ហើយបណ្តាលឲ្យមានទឹកហូរចេញពីថ្មមក ឲ្យគេផឹក ក៏បានបង្គាប់ ឲ្យគេចូលទៅចាប់យកស្រុក ដែលទ្រង់បានស្បថថា នឹងឲ្យដល់គេ។ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា
ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះយើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពហ៊ូកុំរបស់យើងឬទេ?
នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់ម៉ូសាទាំងពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។
នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។ ម៉ូសាក៏ធ្វើតាម នៅចំពោះមុខអះលីជំអះរបស់ជនជាតិអ៊ីស្រអែល។
បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
ទ្រង់ដឹកនាំពួកគេនៅតាមវាលហួតហែង តែពួកគេមិនស្រេកទឹកទេ។ ទ្រង់ធ្វើឲ្យមានទឹកផុសចេញពីថ្មដា សម្រាប់ពួកគេ ទ្រង់វាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់បន្ទូលរបស់ទ្រង់ទេ ពួកគេពុំបានរស់នៅតាមហ៊ូកុំរបស់ទ្រង់ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាទ្រង់ឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេជាកូនរបស់នូន។
មើល៍អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ស្រុកនេះឲ្យអ្នកហើយ ចូរឡើងទៅកាន់កាប់ តាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នក បានសន្យាចំពោះអ្នក កុំភ័យខ្លាច ឬតក់ស្លុតឡើយ!”។
មើលចុះ! យើងប្រគល់ស្រុកឲ្យអ្នករាល់គ្នាហើយ គឺស្រុកដែលយើងជាអុលឡោះតាអាឡាបានសន្យាប្រគល់ឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងពូជពង្សដែលកើតមកតាមក្រោយ។ ដូច្នេះ ចូរនាំគ្នាចូលទៅកាន់កាប់ស្រុកនោះទៅ”។
អុលឡោះបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ទ្រង់ប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ អុលឡោះប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីអុលឡោះតាអាឡា។