អុលឡោះប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃនោះ អុលឡោះបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើត។
នេហេមា 9:14 - អាល់គីតាប ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ជា បញ្ញត្តិ និងក្រឹត្យវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានឲ្យពួកគេស្គាល់ ថ្ងៃសប្ប័ទ*ដ៏វិសុទ្ធ*របស់ព្រះអង្គ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ក្រឹត្យវិន័យ*មកពួកគេ តាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើឲ្យគេស្គាល់ថ្ងៃឈប់សំរាកដ៏បរិសុទ្ធរបស់ទ្រង់ ព្រមទាំងតាំងឲ្យគេមានក្រិត្យក្រម បញ្ញត្ត នឹងវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ |
អុលឡោះប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃនោះ អុលឡោះបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើត។
សូមនឹកចាំពីបន្ទូលដែលទ្រង់បានបង្គាប់មកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវជូនប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តំរូវការក្នុងដំណាក់របស់អុលឡោះជាម្ចាស់
គាត់ប្រាប់ពួកគេវិញថា៖ «អុលឡោះតាអាឡាបានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃឈប់សម្រាក ជាថ្ងៃបរិសុទ្ធដែលត្រូវញែកជូនអុលឡោះតាអាឡា ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។
ត្រូវចងចាំថា យើងជាអុលឡោះតាអាឡា បានប្រគល់ថ្ងៃឈប់សម្រាកឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្មយើងបានចារឹកហ៊ូកុំ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។
យើងបានប្រគល់ហ៊ូកុំឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
ចូរចាត់ទុកថ្ងៃឈប់សម្រាករបស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃឈប់សម្រាកនេះជាទីសំគាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំលឹកឲ្យដឹងថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពឪពុកម្តាយរបស់ខ្លួន ត្រូវគោរពថ្ងៃសម្រាករបស់យើង។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
នេះហើយជាបទបញ្ជា ដែលអុលឡោះតាអាឡា ប្រទានមកម៉ូសានៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រអែល។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ម៉ូសាបានប្រកាសអំពីដំបូន្មាន ហ៊ូកុំប្រាប់ជនជាតិអ៊ីស្រអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ហ៊ូកុំទាំងប៉ុន្មានដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។