Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 10:32 - អាល់គីតាប

32 យើង​ក៏​ដាក់​បទ​បញ្ជា​ថា រៀង​រាល់​ឆ្នាំ យើង​ត្រូវ​ជូន​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តំរូវ​ការ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 មួយ​ទៀត យើង​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​មួយ​ភាគ​ក្នុង​បី ក្នុង​មួយ​សេកែល​រាល់​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 យើង​ក៏​ដាក់​បទ‌បញ្ជា​ថា រៀង​រាល់​ឆ្នាំ យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តម្រូវ​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 មួយ​ទៀត យើង​រាល់​គ្នា​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​១​ភាគ​ក្នុង​៣ ក្នុង​១​រៀល​រាល់​តែ​ឆ្នាំ សំរាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង




នេហេមា 10:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ដំណាក់​របស់​អុលឡោះ​! អ្វីៗ​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ខ្ញុំ​នឹង​យក​មួយ​ភាគ​ដប់​ជូន​ទ្រង់​វិញ»។


វត្ថុ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ជូនអុលឡោះ‌តាអាឡា សម្រាប់​ជួស​ជុល​ដំណាក់​របស់​ទ្រង់។


នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំង‌បាយជូរ នៅ​ថ្ងៃ​ឈប់​សម្រាក ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។


អុលឡោះ​ជា​ម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​កំហឹង​របស់​ទ្រង់ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។


ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត​ហើយ។


ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​បង​ប្អូន និង​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បាន​ឲ្យ​ប្រាក់ និង​ស្រូវ ទៅ​ពួក​គេ​ខ្ចី​ដែរ។ ដូច្នេះ យើង​មិន​ត្រូវ​ទារ​បំណុល​ពី​ពួក​គេ​ឡើយ។


ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​ឈប់​សម្រាក​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ហ៊ូកុំ​មក​ពួក​គេ តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស​សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពំាង​បាយ​ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។


ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ទ្រង់។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម