ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 11:16 - អាល់គីតាប

លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ដំណាក់​របស់​អុលឡោះរួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​សាបថាយ និង​យ៉ូ‌សាបាឌ ជា​មេ​នៃ​ពួក​លេវី ដែល​គ្រប់​គ្រង​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​សាបថាយ នឹង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក



នេហេមា 11:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់​អុលឡោះនិង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ជូន​ទ្រង់។


ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណា‌នា និង​កូនៗ​របស់​គាត់​ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រ‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។


មាន​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អេសា‌អែល និង​លោក​យ៉ាហាស‌យ៉ា ជា​កូន​របស់​លោក​ធឹកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​មស៊ូ‌ឡាម និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។


នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង រួច​ប្រគល់​ជូន​អ៊ីមុាំ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​គាត់ មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។


ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរី‌កាំ ជា​កូន​របស់​លោក​ហាសាប‌យ៉ា ជា​កូន​របស់​លោក​ប៊ូននី។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សម្រាប់​ពេល​ទូរអា លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ហ៊ូកុំ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។