Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រម​ទាំង​សាបថាយ នឹង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ព្រម​ទាំង​សាបថាយ និង​យ៉ូ‌សាបាឌ ជា​មេ​នៃ​ពួក​លេវី ដែល​គ្រប់​គ្រង​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​សាប‌ថាយ និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ដំណាក់​របស់​អុលឡោះរួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។

សូមមើលជំពូក ចម្លង




នេហេមា 11:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន


ខាង​ឯ​ពួក​យីតសារ នោះ​កេណានា នឹង​កូន​ចៅ​គាត់ ជា​អ្នក​សំរាប់​ការ‌ងារ​ខាង​ក្រៅ ជា​ការ​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រាអែល គឺ​ជា​ចៅ‌ក្រម នឹង​សុភា


មាន​តែ​យ៉ូណា‌ថាន ជា​កូន​អេសា‌អែល ហើយ​នឹង​យ៉ា‌ហាស‌យ៉ា ជា​កូន​ធីកវ៉ា ដែល​តាំង​ខ្លួន​ទាស់​នឹង​ដំណើរ​នោះ ហើយ​មាន​មស៊ូឡាម នឹង​សាប‌ថាយ ជា​ពួក​លេវី បាន​ជួយ​ខាង​២​នាក់​នោះ​ដែរ។


លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ នឹង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ


ក្នុង​ពួក​លេវី មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ប៊ូននី


ហើយ​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌីៗ​ជា​កូន​អេសាភៗ​ជា​មេ​នាំ​គេ ក្នុង​ការ​អរ​ព្រះ‌គុណ​កំពុង​ដែល​អធិស្ឋាន នឹង​បាក‌ប៊ូគា ជា​អ្នក​បន្ទាប់​ក្នុង​ពួក​បង​ប្អូន​ខ្លួន ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន


ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា នឹង​ពួក​លេវី គេ​ពន្យល់​ក្រិត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម