ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 1:10 - អាល់គីតាប

យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច និង​បារមី​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក‌គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បំរើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង នឹង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ

សូមមើលជំពូក



នេហេមា 1:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​អំណាច និង​កម្លាំង​របស់​ទ្រង់ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ ដែល​ទ្រង់​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ទ្រង់ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ យក​មក​ធ្វើ​ជា​កុល‌សម្ព័ន្ធ​របស់​ទ្រង់​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​នៅ​នោះ​ឡើយ។


ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


គូរបាន​នេះ ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។


ពិធី​បុណ្យ​នេះ​ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ​វិន័យ​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


ទ្រង់​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់! ហើយ​ដឹក​នាំ​ពួក​គេ ទ្រង់​ប្រើ​ចេស្តា​របស់​ទ្រង់ នាំ​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ដំណាក់​បរិសុទ្ធ​របស់​ទ្រង់។


ប៉ុន្តែ ម៉ូសា​អង្វរ សូម​ការ​ប្រោស​ប្រណី​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​ប្រជា‌រាស្ត្រ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ការ​អស្ចារ្យ និង​អំណាច​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ហ្វៀរ៉អ៊ូន យើង​នឹង​សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្តេច​នេះ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ។ ដោយ​សារ​អំណាច​ដ៏​ខ្លាំង​ពូកែ ស្តេច​ហ្វៀរ៉អ៊ូន​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។


ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ប្ញទ្ធិ​អំណាច​របស់​យើង។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។


ក្រុង​ដ៏‌វិសុទ្ធ​នានា​របស់​ទ្រង់ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។


ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។


អ្នក​ទាំង​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ​ផ្ទាល់ ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ប្ញទ្ធានុ‌ភាព​ដ៏​ខ្ពង់‌ខ្ពស់ និង​ដោយ​អំណាច​របស់​ទ្រង់»។