ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 7:5 - អាល់គីតាប

ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​យើង​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត

សូមមើលជំពូក



និក្ខមនំ 7:5
20 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ខ្ញុំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ទ្រង់​រក្សា​ការពារ​ជីវិត​ខ្ញុំ ទ្រង់​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គេ​ស្គាល់​ទ្រង់ ទ្រង់​កាត់​ទោស​គេ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក


ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។


ពួក​នា​ម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ជម្រាប​ស្តេច​ថា៖ «តើ​ជន​នេះ​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ស្តេច​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ​ទៅ តើ​ស្តេច​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។


នៅ​ពេល​ដែល​យើង​សំដែង​សិរី‌រុង‌រឿង ដោយ​ប្រហារ​ស្តេច​ហ្វៀរ៉អ៊ូន ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្តេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។


យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។


ម៉ូសា​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ស្តេច‌ហ្វៀរ៉អ៊ូន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រ‌អែល។ គាត់​ក៏​រៀប​រាប់​អំពី​ការ​ដែលអុលឡោះ‌តាអាឡា បាន​ជួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។


យើង​នឹង​សំដែង​អំណាច​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង​នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្តេច​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ហ្វៀរ៉អ៊ូន យើង​នឹង​សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្តេច​នេះ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ។ ដោយ​សារ​អំណាច​ដ៏​ខ្លាំង​ពូកែ ស្តេច​ហ្វៀរ៉អ៊ូន​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។


ហេតុ​នេះ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន‌ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ប្ញទ្ធិ​អំណាច​របស់​យើង។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “ម្តង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន”។ “ខ្ញុំ​នឹង​យក​ដំបង​ដែល​ខ្ញុំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។


ស្តេច​ហ្វៀរ៉អ៊ូន ពោល​ថា៖ «ថ្ងៃ​ស្អែក»។ ម៉ូសា​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សំដី ដើម្បី​ឲ្យ​ស្តេច​ទទួល​ស្គាល់​ថា គ្មាន​ម្ចាស់​ឯ​ណា ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ។


ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។


យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មែន»។


ត្រូវ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុង‌រឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា ហើយ​យើង​នឹង​សំដែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ។


ពេល​យើង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេស‌សល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា។


យើង​នឹង​សំដែង​អំណាច​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ​អនាគត កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។


យើង​នឹង​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​យើង ស្គាល់​នាម​ដ៏‌វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​ឲ្យ​ពួក​គេ​ប្រមាថ​នាម​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ឡើយ។ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។