បន្ទាប់មក នាងត្រូវចូលទៅជួបទត ហើយជម្រាបតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។
និក្ខមនំ 4:15 - អាល់គីតាប អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួស នូវសេចក្តីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវប្រាប់គាត់ ហើយឲ្យគាត់និយាយជំនួសអ្នក យើងនឹងនៅជាមួយមាត់របស់អ្នក និងជាមួយមាត់របស់គាត់ ក៏នឹងបង្រៀនអ្នកពីអ្វីដែលអ្នកត្រូវធ្វើផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្ដីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង |
បន្ទាប់មក នាងត្រូវចូលទៅជួបទត ហើយជម្រាបតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។
អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ទ្រង់នឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
អុលឡោះមានបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយ»។
ម៉ូសារៀបរាប់ប្រាប់ហារូន អំពីបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ចាត់គាត់ឲ្យមកប្រកាស់។ គាត់ក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ឲ្យគាត់ធ្វើទៀតផង។
ហារូនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលប្រាប់ម៉ូសា ព្រមទាំងធ្វើទីសំគាល់ឲ្យប្រជាជនឃើញផង។
យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង យើងលាតដៃធ្វើជាម្លប់ការពារអ្នក ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី ហើយពោលទៅកាន់អ្នកក្រុងថា “អ្នកជាប្រជាជនរបស់យើង”។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទាប់មក អុលឡោះតាអាឡាលាតដៃមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ
យេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ យេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ គាត់បន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។
ម៉ូសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថាអុលឡោះតាអាឡាបានចាត់ខ្ញុំឲ្យមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
បាឡាមជម្រាបស្តេចថា៖ «ឥឡូវនេះ ខ្ញុំមកជួបស្តេចហើយ។ ក៏ប៉ុន្តែ ខ្ញុំពុំ អាចពោលពាក្យអ្វីផ្សេង ក្រៅពីពាក្យដែលអុលឡោះបង្គាប់ឲ្យខ្ញុំថ្លែងនោះឡើយ»។
បាឡាមជម្រាបស្តេចថា៖ «ខ្ញុំត្រូវថ្លែង តែសេចក្តីណាដែលអុលឡោះតាអាឡាប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។
អុលឡោះតាអាឡាមកជួបបាឡាម ទ្រង់ប្រាប់គាត់អំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
អុលឡោះតាអាឡាក៏ប្រាប់បាឡាមអំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។
រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីអ៊ីសាជាអម្ចាស់មកថា នៅយប់ដែលអ៊ីសាជាអម្ចាស់ត្រូវគេចាប់បញ្ជូនទៅឆ្កាង គាត់យកនំបុ័ងមកកាន់
បងប្អូនអើយ ខ្ញុំសូមរំលឹកបងប្អូន ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួល និងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។
យើងនឹងធ្វើឲ្យមានណាពីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់បន្ទូលរបស់យើងក្នុងមាត់របស់ណាពីនោះ គាត់នឹងថ្លែងសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់។
ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ហ៊ូកុំទាំងប៉ុន្មានដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។
ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីធ្វើគូរបាននោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់តែងតាំងអ្នកដែលយើងនឹងចង្អុលប្រាប់»។