Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:32 - អាល់គីតាប

32 យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ស្តេច​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ គាត់​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដូច្នេះ ហោរា​យេរេមា​ក៏​យក​ក្រាំង​មួយ​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​ហោរា​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូ‌យ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្ដី​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លោក​យេរេមា​យក​ក្រាំង​មួយ​ទៀត​ប្រគល់​ឲ្យ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ស្មៀន។ លោក​យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា បាន​ដុត​ចោល ឲ្យ​លោក​បារូក​សរសេរ​តាម។ លោក​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត ដែល​មាន​ន័យ​ស្រដៀង​គ្នា ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដូច្នេះ យេរេមា​ក៏​យក​ក្រាំង​១​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូយ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្ដី​បែប​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។

សូមមើលជំពូក ចម្លង




យេរេមា 36:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​ឲ្យ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។


លោក​បារូក​តប​ថា៖ «យេរេមា​បាន​ថ្លែង​ពាក្យ​ទាំង​នេះ​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​ក្រាំង​នេះ»។


ពេល​លោក​យេហ៊ូ‌ឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្ត្រៃ​របស់​ស្មៀន​ស្តេច​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើង‌ក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។


យេរេមា​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​មក ហើយ​យេរេមា​ក៏​ថ្លែង​ឲ្យ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់។


ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង មុខ​របស់​ស្តេច​បាន​ផ្លាស់​ប្រែ។ ស្តេច​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង


នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​បេលសា‌សារ ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដានី‌យ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​គាត់​និមិត្ត​ឃើញ​ការ​អស្ចារ្យ ដែល​គាត់​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:


ទោះ​បី​យ៉ាង​នេះ​ក្តី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ខ្ញុំ​ទើ‌ទាស ជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជម្រាប​សួរ​មក​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ដែរ។


ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ថ្លែង​ទុក​ក្នុង​គីតាប​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ អុលឡោះ​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​គីតាប​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម