យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកជូននៅក្នុងដំណាក់របស់អុលឡោះតាអាឡា ជារៀងរាល់ឆ្នាំដែរ។
និក្ខមនំ 34:26 - អាល់គីតាប ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកឲ្យក្នុងដំណាក់នៃអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផលដំបូងបង្អស់ដែលកើតពីដីរបស់អ្នក នោះត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នកមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំណែកមុនបង្អស់នៃផលដំបូង ដែលកើតពីដីឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង។ កុំឲ្យឯងស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។ |
យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកជូននៅក្នុងដំណាក់របស់អុលឡោះតាអាឡា ជារៀងរាល់ឆ្នាំដែរ។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្តាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនអ៊ីមុាំ។
អ្នករាល់គ្នាអាចបរិភោគនំបុ័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នា នាំយកជំនូនមកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំជូនអុលឡោះតាអាឡា ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកជូនយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបានបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ប៉ុន្ដែ អាល់ម៉ាហ្សៀសពិតជាបានរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ គាត់បានរស់ឡើងវិញមុនគេបង្អស់។
មិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា បរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ»។
ហេតុនេះ អុលឡោះតាអាឡាអើយ ខ្ញុំសូមនាំយកផលដំបូងពីដីដែលទ្រង់ប្រទានមកខ្ញុំ”។ ត្រូវតម្កល់ជំនូននោះនៅចំពោះមុខអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើសទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។