មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
និក្ខមនំ 29:33 - អាល់គីតាប មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគជំនូននេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគជំនូននេះទេ ដ្បិតជាអាហារសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវបរិភោគតង្វាយទាំងនោះ ដែលបានថ្វាយជាតង្វាយរំដោះបាប ដើម្បីតែងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ រីឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតអាហារទាំងនោះជាអាហារបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ |
មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
ហារូន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូន ព្រមទាំងកូនរបស់គាត់ ឈ្មោះអេឡាសារ និងអ៊ីថាម៉ារដែលនៅរស់ថា៖ «ក្រោយពីជូនជំនូនម្សៅដែលដុតនៅចំពោះអុលឡោះតាអាឡារួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារហាឡាល់បំផុត។
ពេលណាជំរំសក្ការៈត្រូវចាកចេញ ពួកលេវីត្រូវរុះជំរំសក្ការៈ ពេលណាជំរំសក្ការៈត្រូវឈប់ ពួកលេវីដំឡើងជំរំសក្ការៈឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតជំរំសក្ការៈនឹងមានទោសដល់ស្លាប់។
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រអែល ថាក្រៅពីពូជពង្សរបស់ហារូន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាបានទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោស ដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មក តាមរយៈម៉ូសា។
គាត់និយាយទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក អុលឡោះតាអាឡានឹងបង្ហាញឲ្យឃើញថានរណាជាអ្នកបម្រើរបស់ទ្រង់ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតទ្រង់ ហើយជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យចូលទៅជិតទ្រង់។
ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាជំរំនៃសន្ធិសញ្ញា និងបម្រើការទាំងអស់ ក្នុងជំរំ។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។
ចំណែកឯអ្នក និងកូនចៅរបស់អ្នកវិញ ត្រូវបំពេញមុខងារជាអ៊ីមុាំ គឺបម្រើការងារនៅអាសនៈ និងការងារក្នុងទីសក្ការៈដែលនៅខាងក្រោយវាំងនន។ យើងបានប្រគល់មុខងារជាអ៊ីមុាំនេះឲ្យអ្នករាល់គ្នា តែអ្នកក្រៅដែលចូលមកជិតយើង នឹងត្រូវទទួលទោសដល់ស្លាប់»។
ចូរតែងតាំងហារូន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាអ៊ីមុាំ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។
ម៉ូសា ព្រមទាំងហារូន និងកូនចៅរបស់គាត់បោះជំរំនៅទិសខាងកើត គឺខាងមុខជំរំសក្ការៈ និងជំរំជួបអុលឡោះតាអាឡា។ ពួកគាត់ទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងឈ្មោះប្រជាជនអ៊ីស្រអែលទាំងមូលអ្នកឯទៀតៗ ចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។
គាត់អរគុណអុលឡោះ ហើយកាច់នំបុ័ងនោះ ទាំងនិយាយថា “នេះជារូបកាយខ្ញុំ ដែលត្រូវលះបង់សម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីអ៊ីសាជាអម្ចាស់ស្លាប់ រហូតដល់គាត់មកវិញ។