Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:34 - អាល់គីតាប

34 ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំបុ័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប្រសិន‌បើ​មាន​សាច់​សល់​ពី​ពិធី​នោះ ឬ​នំបុ័ង​បាន​នៅ​សល់​រហូត​ដល់​ព្រឹក នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​ក្នុង​ភ្លើង មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​អាហារ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំប៉័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




និក្ខមនំ 29:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស​សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។


ម៉ូសា​ជម្រាប​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។


មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ជូន​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​គូរបាន រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


ចៀម​ទី​ពីរ​នេះ ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ​ភ្លៅ​ស្តាំ​ខាង​ក្រោយ


ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​ហារូន​នោះ លើក​ឡើង​ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​គូរបាន​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ជូនអុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​ចំណែក​របស់​ហារូន និង​កូន​របស់​គាត់។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។


មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ឲ្យ​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​គូរបាន​នៃ​ពិធី​បុណ្យ​រំលង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


ម៉ូសា​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​គូរបាន​រំដោះ​បាប រួច​គាត់​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ គាត់​ក៏​ខឹង​នឹង​លោក​អេឡា‌សារ ព្រម​ទាំង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​ហារូន​ដែល​នៅ​រស់។ គាត់​សួរ​ពួក​គេ​ថា៖


សាច់ និង​នំបុ័ងដែល​នៅ​សល់​ត្រូវ​ដុត​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម