ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 18:10 - អាល់គីតាប

ម៉ូសា​ពោល​ថា៖ «សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡាដែល​បាន​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្តេច‌ហ្វៀរ៉អ៊ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យេត្រូ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តាជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង

សូមមើលជំពូក



និក្ខមនំ 18:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើង​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​ឡាយ មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់!»។ អ៊ីប្រាំ​បាន​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​រឹប​អូស​បាន មក​ជូន​ស្តេច​ម៉ិលគី‌ស្សាដែក​មួយ​ភាគ​ដប់។


ទាំង​ពោល​ថា៖ «សូម​អរគុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​ខ្ញុំ ដែល​តែង​តែ​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ​ជា​និច្ច! អុលឡោះ‌តាអាឡា​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​ត្រូវ​ជា​ញាតិ​នឹង​ចៅ‌ហ្វាយ​ខ្ញុំ»។


ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ស្រែក​ថា៖ «សាឡាម​ចំពោះ​ស្តេច!»។ គាត់​គោរព​ស្តេច​ទត​ដល់​ដី ហើយ​ជម្រាប​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច!»។


គាត់​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​សំដែង​ការ​អស្ចារ្យ ដើម្បី​សម្រេច​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ


«សូម​អរ​គុណអុលឡោះ‌តាអាឡា ដែល​ប្រោស​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​សុខ‌សាន្ត ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ទ្រង់​សម្រេច​តាម​បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។


សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន! អាម៉ីន!។


«សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


សូម​សរសើរ​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង។ អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ចិត្ត​មេត្ដា‌ករុណា​ដ៏​លើស‌លប់​របស់​ទ្រង់ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ


បន្ទាប់​មក​ស្តេច​សូល​បាន​បញ្ជា​ទៅ​ជន‌ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ាឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន‌ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន‌ជាតិ​អាម៉ាឡេក។


ទត​តប​ទៅ​នាង​អប៊ី‌កែល​វិញ​ថា៖ «សូម​អរ​គុណអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ​នៅ​ថ្ងៃ​នេះ។