សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ទ្រង់។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
នាងអេសធើរ 9:25 - អាល់គីតាប ប៉ុន្តែ នៅពេលនាងអេសធើរចូលជួបស្តេច នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច ស្ដេចបានក៏ចេញបញ្ជាដោយលាយលក្ខណ៍អក្សរ ដើម្បីឲ្យគម្រោងការដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកសាសន៍យូដា វិលជះទៅលើក្បាលរបស់ខ្លួនវិញ ហើយឲ្យព្យួរវា និងកូនប្រុសៗរបស់វាទាំងអស់ នៅលើបង្គោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅពេលព្រះនាងអេសធើរចូលគាល់ព្រះរាជា នោះស្ដេចបានចេញបញ្ជា ដោយលាយលក្ខណ៍អក្សរ ឲ្យគេព្យួរ-កលោកហាម៉ាន និងកូនៗរបស់គាត់ គឺទុក្ខទោសដែលគាត់គ្រោងទុកសម្រាប់ជនជាតិយូដា បានធ្លាក់មកលើគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច នោះទ្រង់ក៏ចេញបង្គាប់ដោយសំបុត្រ ឲ្យឧបាយដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកយូដានោះ បានវិលជះទៅលើក្បាលវាវិញ ហើយឲ្យព្យួរវា នឹងពួកកូនវាទាំងអស់ភ្ជាប់លើឈើផង |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ទ្រង់។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ស្តេចអហាស៊ូរុស។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ដ្បិតគេបានលក់ខ្ញុំ និងប្រជាជនរបស់ខ្ញុំ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី ជាទាសករនោះ ប្រហែលជាខ្ញុំសុខចិត្តនៅស្ងៀម ព្រោះមិនចាំបាច់ឲ្យស្តេចខ្វល់ខ្វាយឡើយ»។
ស្តេចអហាស៊ូរុសមានប្រសាសន៍ទៅកាន់មហាក្សត្រិយានីអេសធើរថា៖ «តើនរណាដែលមានចិត្តចង់ធ្វើបែបនេះ គេនៅឯណា?»។
ឱអុលឡោះតាអាឡាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធខ្ញុំ មានជ័យជំនះ តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាខ្ញុំ បានធ្លាក់ទៅលើពួកគេវិញ!
តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯខ្ញុំ ខ្ញុំនឹងបានរួចខ្លួន។
អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
ទ្រង់សងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ទ្រង់ធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ថ្ងៃដែលអុលឡោះតាអាឡាវិនិច្ឆ័យទោស ប្រជាជាតិទាំងអស់ ជិតមកដល់ហើយ ទ្រង់នឹងប្រព្រឹត្តចំពោះអ្នក ដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។ អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
កាលទតឮដំណឹងថាលោកណាបាលស្លាប់ គាត់ពោលថា៖ «សូមអរគុណអុលឡោះតាអាឡាដែលរកយុត្តិធម៌ឲ្យខ្ញុំ នៅពេលលោកណាបាលជេរប្រមាថខ្ញុំ ហើយទ្រង់បានឃាត់ខ្ញុំមិនឲ្យប្រព្រឹត្តអំពើអាក្រក់។ អុលឡោះតាអាឡាបានធ្វើឲ្យអំពើអាក្រក់នេះ ធ្លាក់ទៅលើក្បាលលោកណាបាលវិញ»។ បន្ទាប់មក ទតចាត់គេឲ្យទៅស្នើនាងអប៊ីកែលមកធ្វើជាភរិយា។