បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
នាងអេសធើរ 8:17 - អាល់គីតាប នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅគ្រប់ទាំងខេត្ត នឹងទីក្រុង នៅកន្លែងណា ដែលបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេច នោះពួកសាសន៍យូដាក៏មានសេចក្ដីរីករាយសាទរ ព្រមទាំងជប់លៀង ហើយមានថ្ងៃសប្បាយ មានពួកសាសន៍ដទៃជាច្រើន ដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ដោយកើតមានសេចក្ដីកោតខ្លាចដល់គេ។ |
បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ អុលឡោះបានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាន នៅជិតៗនោះភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់យ៉ាកកូបឡើយ។
លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡាជាម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីអុលឡោះតាអាឡា ជាកម្លាំងរបស់អ្នករាល់គ្នា»។
ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ស្តេចអហាស៊ូរុស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។
ដ្បិតថ្ងៃនោះ ជនជាតិយូដាបានរំដោះជីវិតខ្លួនពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅខែនោះ ទុក្ខព្រួយរបស់ពួកគេបានផ្លាស់ប្រែជាអំណរសប្បាយ ការកាន់ទុក្ខបានប្រែក្លាយទៅជាពិធីបុណ្យដ៏រីករាយ។ ពួកគេត្រូវញែកថ្ងៃនោះ ទុកជាថ្ងៃជប់លៀង ជាថ្ងៃដែលត្រូវផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រមទាំងចែកទានដល់ជនក្រីក្រទៀតផង។
ជនជាតិយូដាយកព្រឹត្តិការណ៍នោះធ្វើជាបុណ្យប្រពៃណី ដែលពួកគេ ព្រមទាំងកូនចៅ និងអស់អ្នកដែលចូលសាសន៍យូដា ត្រូវតែនាំគ្នាប្រារព្ធឥតប្រែប្រួលបានឡើយ គឺរៀងរាល់ឆ្នាំ គេប្រារព្ធពិធីបុណ្យទាំងពីរថ្ងៃនោះ តាមពេលកំណត់ និងតាមរបៀបដែលលោកម៉ាដេកាយបានបង្គាប់។
មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា
ពេលពួកគេចាកចេញទៅ ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
ទ្រង់បានរំដោះខ្ញុំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងខ្ញុំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនស្គាល់ បានមកចុះចូលនឹងខ្ញុំ។
ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ អុលឡោះតាអាឡាអើយ ពេលឃើញទ្រង់សំដែងអំណាចដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ទ្រង់ឆ្លងផុត គឺប្រជារាស្ត្រដែលទ្រង់បានលោះឆ្លងផុតទៅ។
គ្មាននរណាម្នាក់អាចតទល់នឹងអ្នករាល់គ្នាបានឡើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នឹងធ្វើឲ្យប្រជាជននៅក្នុងស្រុកទាំងប៉ុន្មាន ដែលអ្នករាល់គ្នាឆ្លងកាត់ ភិតភ័យ និងកោតខ្លាចអ្នករាល់គ្នា ដូចទ្រង់មានបន្ទូលសន្យា។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកអ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ពួកអ្នក ជាម្ចាស់លើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ជាម្ចាស់លើផែនដីនេះដែរ។
ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា អុលឡោះតាអាឡាប្រគល់ស្រុកនេះដល់ពួកអ្នក។ ពួកអ្នកធ្វើឲ្យយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកអ្នក
លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំ និងឲ្យខ្ញុំ ទត ដែលជាកូនចៅរបស់លោកផង”»។