ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ!
ទំនុកតម្កើង 98:7 - អាល់គីតាប សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! ព្រះគម្ពីរខ្មែរសាកល ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងពិភពលោក និងអ្នកដែលរស់នៅក្នុងវា គ្រហឹមឡើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ពិភពលោក និងអស់អ្នកដែលរស់នៅ ក្នុងពិភពលោកផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ នឹងអស់អ្នកដែលនៅលោកីយផង |
ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ!
ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង!
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតអុលឡោះតាអាឡាសំរាលទុក្ខ ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់អាណិតមេត្តាកូនចៅរបស់ទ្រង់ ដែលរងទុក្ខវេទនា។
ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា អុលឡោះតាអាឡាជាម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។