ទ្រង់មិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ទ្រង់នឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស
ទំនុកតម្កើង 94:18 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ពេលណាខ្ញុំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះទ្រង់សំដែងចិត្តមេត្តាករុណា ជួយទ្រខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើទូលបង្គំពោលថា៖ “ជើងរបស់ខ្ញុំរអិលហើយ” នោះព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនឹងទ្រទ្រង់ទូលបង្គំ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ កាលទូលបង្គំគិតថា «ជើងទូលបង្គំរអិលហើយ» នោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ជួយទ្រទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ |
ទ្រង់មិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ទ្រង់នឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស
សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញខ្ញុំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលខ្ញុំទន់ជង្គង់នេះឡើយ
ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ប៉ុន្តែ ខ្ញុំបានអង្វរអុលឡោះ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។
«ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។
ហើយអំណាចរបស់ទ្រង់ថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលទ្រង់បានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសំដែងនៅគ្រាចុងក្រោយបំផុត។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។