ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:45 - អាល់គីតាប

ទ្រង់​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​អាយុ​យឺន‌យូរ​ទេ ទ្រង់​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​នៃ​យុវវ័យ​របស់គាត់​ឲ្យខ្លី ព្រះអង្គ​បាន​គ្របដណ្ដប់​គាត់​ដោយ​សេចក្ដីអាម៉ាស់​។ សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី ហើយ​បាន​បង្គ្របព្រះ​រាជា ដោយ​សេចក្ដី​អាម៉ាស់។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លី ហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

សូមមើលជំពូក



ទំនុកតម្កើង 89:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រ‌អែល បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ស្តេច​ទត​រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ ទ្រង់​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។


សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ សូម​ឲ្យ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!


ខ្ញុំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​អាម៉ាស់​មុខ​ណាស់


សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!


យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី‌សក្ការៈ របស់​ទ្រង់។


ម្ដេច​ក៏​អុលឡោះ​ខឹង​ខ្លាំង​ដូច្នេះ! ទ្រង់​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ទ្រង់​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រ‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ខឹង ទ្រង់​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ជើង​របស់​ទ្រង់​ទេ។


សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។