Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:45 - ព្រះគម្ពីរខ្មែរសាកល

45 ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​នៃ​យុវវ័យ​របស់គាត់​ឲ្យខ្លី ព្រះអង្គ​បាន​គ្របដណ្ដប់​គាត់​ដោយ​សេចក្ដីអាម៉ាស់​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី ហើយ​បាន​បង្គ្របព្រះ​រាជា ដោយ​សេចក្ដី​អាម៉ាស់។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លី ហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ទ្រង់​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​អាយុ​យឺន‌យូរ​ទេ ទ្រង់​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​កម្លាំង​របស់ទូលបង្គំ​ចុះខ្សោយ​នៅកណ្ដាល​ផ្លូវ ព្រះអង្គ​បាន​បន្ថយ​ថ្ងៃអាយុ​របស់ទូលបង្គំ​។


សូមឲ្យ​ពួកអ្នកដែល​ចោទប្រកាន់​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​ភាពអាប់យស ហើយ​ត្រូវបាន​គ្របដណ្ដប់​ដោយ​សេចក្ដីអាម៉ាស់​របស់ខ្លួន ដូច​អាវវែង​!


វាល់ព្រឹកវាល់ល្ងាច ភាពអាប់យស​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ ហើយ​សេចក្ដីអាម៉ាស់​នៃ​មុខ​ទូលបង្គំ​បាន​គ្របដណ្ដប់​ទូលបង្គំ


សូមឲ្យ​អ្នកដែល​ចោទប្រកាន់​ព្រលឹង​របស់ទូលបង្គំ​បាន​អាម៉ាស់មុខ ហើយ​សាបសូន្យ​ទៅ សូមឲ្យ​អ្នកដែល​រក​ធ្វើទុក្ខ​ទូលបង្គំ ត្រូវបាន​គ្របដណ្ដប់​ដោយ​ការត្មះតិះដៀល និង​ភាពអាប់យស​។


ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម