ប្រសិនបើខ្ញុំមានទោស នោះខ្ញុំពិតជាវេទនាមិនខាន! ប្រសិនបើខ្ញុំសុចរិត នោះក៏ខ្ញុំមិនហ៊ានងើបមុខឡើងដែរ ខ្ញុំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
ទំនុកតម្កើង 83:16 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេអាម៉ាស់មុខ ដើម្បីឲ្យគេស្វែងរកនាមរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមបំពេញមុខរបស់ពួកគេដោយសេចក្ដីអាម៉ាស់ ដើម្បីឲ្យពួកគេស្វែងរកព្រះនាមរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេស្វែងរកព្រះនាមព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេអាម៉ាស់មុខ ដើម្បីឲ្យគេស្វែងរកព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ |
ប្រសិនបើខ្ញុំមានទោស នោះខ្ញុំពិតជាវេទនាមិនខាន! ប្រសិនបើខ្ញុំសុចរិត នោះក៏ខ្ញុំមិនហ៊ានងើបមុខឡើងដែរ ខ្ញុំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
សូមឲ្យអស់អ្នកដែលចោទប្រកាន់ខ្ញុំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។
អ្នកណាសម្លឹងឆ្ពោះទៅទ្រង់ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។
សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ត្រូវអាម៉ាស់ និងញ័ររន្ធត់ ហើយឲ្យគេដកខ្លួនថយទៅវិញ ទាំងអៀនខ្មាសយ៉ាងខ្លាំង។