អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកខ្ញុំផង! សូមទ្រង់ស្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសានហេរីបផ្ញើមកជេរប្រមាថទ្រង់ដ៏នៅអស់កល្ប!
ទំនុកតម្កើង 74:22 - អាល់គីតាប អុលឡោះអើយ សូមក្រោកឡើង ការពារកិត្តិនាមរបស់ទ្រង់ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលទ្រង់ជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមក្រោកឡើងកាន់ក្ដីឲ្យអង្គទ្រង់ផង សូមនឹកចាំការត្មះតិះដៀលវាល់ព្រឹកវាល់ល្ងាចចំពោះព្រះអង្គពីមនុស្សឆោតល្ងង់ផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ សូមក្រោកឡើង ការពារព្រះកិត្តិនាមរបស់ព្រះអង្គ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច |
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកខ្ញុំផង! សូមទ្រង់ស្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសានហេរីបផ្ញើមកជេរប្រមាថទ្រង់ដ៏នៅអស់កល្ប!
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាអម្ចាស់នៃខ្ញុំអើយ សូមក្រោកឡើង! សូមទ្រង់ក្រោកឡើង រកយុត្តិធម៌ឲ្យខ្ញុំ សូមកាន់ក្តីខាងខ្ញុំផង!។
មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានអុលឡោះទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។
ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេយកប្រជាជនរបស់យើងទៅដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេនាំគ្នាប្រមាថនាមរបស់យើងជារៀងរាល់ថ្ងៃ។