ទំនុកតម្កើង 74:21 - អាល់គីតាប21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងនាមទ្រង់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 សូមកុំឲ្យអ្នកដែលត្រូវគេសង្កត់សង្កិនត្រឡប់មកវិញទាំងអៀនខ្មាសឡើយ សូមឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱសូមកុំឲ្យពួកអ្នកដែលគេសង្កត់សង្កិន ត្រូវអាម៉ាស់ឡើយ សូមឲ្យមនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត បានសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ ត្រូវអាម៉ាស់មុខទៀតឡើយ តែសូមឲ្យជនក្រីក្រ និងជនទុគ៌ត អាចសរសើរតម្កើងព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។ សូមមើលជំពូក |
ពួកគេច្រៀងឆ្លើយឆ្លងគ្នាលើកតម្កើង និងអរគុណអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាមានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ ចំពោះជនជាតិអ៊ីស្រអែល ស្ថិតស្ថេរនៅអស់កល្បជានិច្ច!»។ ប្រជាជនទាំងមូលក៏ស្រែកសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងកងរំពង ព្រោះគេចាក់គ្រឹះដំណាក់របស់អុលឡោះតាអាឡា។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។