ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:15 - អាល់គីតាប

ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ខ្ញុំ​មុខ​ជា​ក្បត់​បង​ប្អូន​របស់​ខ្ញុំ ដែល​ជា​កូន​របស់​ទ្រង់​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ខ្ញុំ​បាន​និយាយ​ដូច្នេះ ម្ល៉េះសម​ខ្ញុំ​បាន​ក្បត់​ជំនាន់​នេះ​ដែលជា​កូនចៅ​របស់ព្រះអង្គ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា «ខ្ញុំ​នឹង​និយាយ​ដូច្នេះ​ដូច​គេ​ដែរ» នោះ​ទូល‌បង្គំ​ឈ្មោះ​ថា​បាន​ក្បត់បង​ប្អូន ដែល​ជា​កូន​របស់​ព្រះ‌អង្គ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ទូលបង្គំ​មុខ​ជា​ក្បត់​បងប្អូន​របស់​ទូលបង្គំ ដែល​ជា​បុត្រ​របស់​ព្រះអង្គ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ បើ​សិន​ជា​ទូលបង្គំ​បាន​ពោល​ថា អញ​នឹង​និយាយ​ដូច្នេះ​ដែរ នោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

សូមមើលជំពូក



ទំនុកតម្កើង 73:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​អុលឡោះ​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។


មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បម្រើ​ទ្រង់ ហើយ​គេ​នឹង​ថ្លែង​អំពី​អុលឡោះ‌តាអាឡា​ប្រាប់​កូន​ចៅ។


គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ទ្រង់ ជា​អ្នក​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប។ - សម្រាក


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង​ប្អូន​អ្នក​ពិបាក​ចិត្ដ​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​គេ​ហើយ។


ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ជំពប់​ចិត្ដ​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


កូន​អើយ​មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!