អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ!
ទំនុកតម្កើង 68:28 - អាល់គីតាប អុលឡោះពេញចិត្ត ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱអុលឡោះអើយ សូមបង្ហាញអំណាចរបស់ទ្រង់ ដូចទ្រង់តែងតែជួយយើងខ្ញុំ ព្រះគម្ពីរខ្មែរសាកល ព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកមានកម្លាំង។ ឱព្រះអើយ សូមសម្ដែងព្រះចេស្ដាដែលព្រះអង្គបានប្រោសដល់យើងខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព របស់ព្រះអង្គមក ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ ជាព្រះចេស្ដាដែលព្រះអង្គ តែងតែប្រោសយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់សព្វព្រះហឫទ័យ ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱព្រះជាម្ចាស់អើយ សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ដូចព្រះអង្គតែងតែជួយយើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯង ឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង |
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ!
នៅពេលថ្ងៃ អុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងទ្រង់ បទចំរៀងនេះជាពាក្យទូរអាចំពោះ អុលឡោះជាម្ចាស់នៃជីវិតខ្ញុំ។
ឱអុលឡោះអើយ ទ្រង់ជាស្តេចរបស់ខ្ញុំ! មានតែទ្រង់ទេដែលប្រទានជ័យជំនះ ដល់ប្រជារាស្ដ្ររបស់ទ្រង់។
សូមទ្រង់ធ្វើជាថ្មដា សម្រាប់ខ្ញុំជ្រកកោន ទ្រង់បង្គាប់ឲ្យខ្ញុំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតទ្រង់ពិតជាថ្មដា និងជាកំពែងការពារខ្ញុំមែន!
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
ខ្ញុំជឿជាក់ថា អុលឡោះដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ទ្រង់ក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃ អាល់ម៉ាហ្សៀសអ៊ីសាចុះមក។
ហេតុនេះហើយបានជាយើងចេះតែទូរអាឲ្យបងប្អូនជានិច្ច សូមអុលឡោះជាម្ចាស់នៃយើង ប្រទានឲ្យបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅ របស់ទ្រង់។ សូមទ្រង់ប្រទានឲ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឲ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារអំណាចរបស់ទ្រង់។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។