អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ទំនុកតម្កើង 68:16 - អាល់គីតាប ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលអុលឡោះជ្រើសរើស សម្រាប់នៅ? ពិតមែនហើយ អុលឡោះតាអាឡានឹងនៅលើភ្នំនេះរហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល ភ្នំមានកំពូលច្រើនអើយ ហេតុអ្វីបានជាពួកអ្នកសម្លឹងមើលទៅភ្នំដែលព្រះសព្វព្រះហឫទ័យគង់នៅ ដោយច្រណែនដូច្នេះ? ជាការពិត ព្រះយេហូវ៉ានឹងគង់នៅជាដរាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱភ្នំដែលមានកំពូលច្រើនអើយ ហេតុអ្វីបានជាមើលដោយច្រណែន នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក ជាលំនៅរបស់ព្រះអង្គដូច្នេះ? អើ ព្រះយេហូវ៉ានឹងគង់ នៅលើភ្នំនោះរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សម្រាប់គង់នៅ? ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល ដោយច្រណែន ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច |
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។
ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម?
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើក ភ្នំដែលមានដំណាក់របស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំអុលឡោះតាអាឡា នៅកន្លែងដែលទ្រង់បានជ្រើសរើសក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាដំណាក់សម្រាប់សំដែងនាមរបស់អុលឡោះ។