ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វ មានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
ទំនុកតម្កើង 49:13 - អាល់គីតាប រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសំដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក ព្រះគម្ពីរខ្មែរសាកល នេះជាផ្លូវរបស់ពួកឆោតល្ងង់ និងជាផ្លូវរបស់ជំនាន់ក្រោយពួកគេ ដែលយល់ស្របនឹងពាក្យសម្ដីរបស់ពួកគេ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ និងអស់អ្នកដែលចូលចិត្ត នឹងគំនិតរបស់គេ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែមនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់ |
ដ្បិតចុងបញ្ចប់របស់មនុស្ស និងចុងបញ្ចប់របស់សត្វ មិនខុសគ្នាទេ។ ទាំងមនុស្ស ទាំងសត្វ មានដង្ហើមដូចគ្នា ហើយគេក៏ស្លាប់ដូចគ្នាដែរ។ មនុស្សលោកគ្មានអ្វីប្រសើរជាងសត្វទេ ដ្បិតអ្វីៗទាំងអស់សុទ្ធតែឥតបានការ។
យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រីនៅសូរ៉កាដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។
ប៉ុន្តែ អុលឡោះមានបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះយើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។
អុលឡោះចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកមកថា «ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់»។