ទំនុកតម្កើង 49:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 នេះជាផ្លូវរបស់ពួកឆោតល្ងង់ និងជាផ្លូវរបស់ជំនាន់ក្រោយពួកគេ ដែលយល់ស្របនឹងពាក្យសម្ដីរបស់ពួកគេ។ សេឡា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ៙ នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ និងអស់អ្នកដែលចូលចិត្ត នឹងគំនិតរបស់គេ។ –បង្អង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែមនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់ សូមមើលជំពូកអាល់គីតាប13 រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសំដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក សូមមើលជំពូក |
យើងចង់ធ្វើអ្វីៗតាមការសម្រេចរបស់យើង គឺដុតគ្រឿងក្រអូប និងច្រួចស្រាសែនម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌ដូចយើង និងដូនតារបស់យើង ព្រមទាំងស្ដេច និងពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។