Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 49:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេ ប៉ុន្តែមនុស្ស​ដែល​កើត​មក​ខាង​ក្រោយ ក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នេះ​ជា​ផ្លូវ​របស់ពួក​ឆោតល្ងង់ និង​ជា​ផ្លូវ​របស់​ជំនាន់​ក្រោយ​ពួកគេ ដែល​យល់ស្រប​នឹង​ពាក្យសម្ដី​របស់ពួកគេ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ និង​អស់​អ្នក​ដែល​ចូល​ចិត្ត នឹង​គំនិត​របស់​គេ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សំដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 49:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ


គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​នឹង​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង ពួក​ព្ធយុ‌កោ​យើង នឹង​ពួក​ស្តេច ហើយ​ពួក​ចៅហ្វាយ​របស់​យើង នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ហើយ​ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្ដី​អាក្រក់​ណា​ឡើយ


ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ


ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ​នេះ ជា​សេចក្ដី​ល្ងង់‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ‌សារ​កិច្ច‌កល​របស់​ខ្លួន​គេ»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម