ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 45:8 - អាល់គីតាប

អាវ‌វែង​របស់​ស្តេច​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹម​ចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ជូន​ស្តេច នៅ​ក្នុង​វាំង​ដែល​រចនា​អំពី​ភ្លុក​ដំរី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​ព្រះពស្ត្រ​របស់ព្រះករុណា ជា​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​; គ្រឿងតន្ត្រីមានខ្សែ​មកពី​វិមាន​ភ្លុក ធ្វើឲ្យ​ព្រះករុណា​អរសប្បាយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា នឹង​កំញាន មាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុក បណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង

សូមមើលជំពូក



ទំនុកតម្កើង 45:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ដ្បិត​អុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ទ្រង់។


ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!


ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ពួក​នាង​ចូល​ទៅ​កាន់​ដំណាក់​របស់​ស្តេច ដោយ​មាន​បណ្ដា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរ យ៉ាង​សប្បាយ។


ស្តេច​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។


ក្លិន​របស់​បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំង‌ឡាយ នាំ​គ្នា​ស្រឡាញ់​បង។


តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?


ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ និង​ភ្នំ​គ្រឿង​ក្រអូប ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។


ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរ បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់ ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។


ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ ស្រក់​ទៅ​លើ​រនុក​ទ្វារ។


យើង​នឹង​ធ្វើ​ឲ្យ​ផ្ទះ​រដូវ​រងា និង​ផ្ទះ​រដូវ​ក្ដៅ​រលំ​លើ​គ្នា វិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែក រីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។


ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។


រីឯ​លោក​នីកូដេម ដែល​មក​ជួប​អ៊ីសា​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប​ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។