Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 45:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា នឹង​កំញាន មាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុក បណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អស់ទាំង​ព្រះពស្ត្រ​របស់ព្រះករុណា ជា​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​; គ្រឿងតន្ត្រីមានខ្សែ​មកពី​វិមាន​ភ្លុក ធ្វើឲ្យ​ព្រះករុណា​អរសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អាវ‌វែង​របស់​ស្តេច​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹម​ចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ជូន​ស្តេច នៅ​ក្នុង​វាំង​ដែល​រចនា​អំពី​ភ្លុក​ដំរី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 45:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ នឹង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត ទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត​ដែរ មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់។


ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់ ហើយ​លោត‌កញ្ឆេង ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ


ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។


នឹង​មាន​អ្នក​នាំ​គេ​ចូល​មក​ក្នុង​ព្រះ‌រាជ‌ដំណាក់ ដោយ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ។


ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅ​នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ


ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អ ព្រះ‌នាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់


៙ តើ​អ្នក​ណា​នុ៎ះ ដែល​ឡើង​ពី​ទី​រហោ‌ស្ថាន​មក មាន​ហុយ​ដូច​ជា​ផ្សែង មាន​អប់​ខ្លួន​ដោយ​ខ្លឹម​ចន្ទន៍ នឹង​កំញាន ព្រម​ទាំង​ម្សៅ​ក្រអូប​គ្រប់​យ៉ាង​របស់​ពួក​ជំនួញ​ដូច្នេះ


៙ អញ​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។


ឱ​ប្អូន ជា​ប្រពន្ធ​អើយ អញ​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​អញ​ហើយ អញ​បាន​បេះ​ជ័រ​ល្វីង‌ទេស នឹង​គ្រឿង​ក្រអូប​របស់​អញ អញ​បាន​បរិភោគ​សំណុំ នឹង​ទឹក​ឃ្មុំ​របស់​អញ អញ​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ទឹក​ដោះ​គោ​ហើយ ឱ​សំឡាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សំឡាញ់​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។


ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប


ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សំឡាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំទៅ​លើ​គន្លឹះ​ទ្វារ


អញ​នឹង​វាយ​បំផ្លាញ​អស់​ទាំង​ផ្ទះ​សំរាប់​រដូវ​រងា នឹង​ផ្ទះ​សំរាប់​រដូវ​ក្តៅ​ផង ឯ​ដំណាក់​ភ្លុក​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ធំៗ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សូន្យ​បាត់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ


នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា


ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក


ទាំង​រំពឹង​មើល​ដល់​ព្រះ‌យេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្ដី​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើល‌ងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម