ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំទ្រង់ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំទ្រង់ដែរ។
ទំនុកតម្កើង 45:12 - អាល់គីតាប ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំរបស់ មកជូននាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុននាង។ ព្រះគម្ពីរខ្មែរសាកល កូនស្រីទីរ៉ុសនឹងនាំជំនូនមក ហើយពួកអ្នកមាននៃប្រជាជននឹងសុំក្ដីសន្ដោសពីអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជារាស្ត្រនៅក្រុងទីរ៉ុស គឺពួកអ្នកមានស្ដុកស្ដម នឹងនាំតង្វាយមកថ្វាយព្រះនាង ដើម្បីផ្គាប់ផ្គុនព្រះនាង។ ៙ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ ព្រះនាងមានពេញដោយសេចក្ដីរុងរឿង ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំតង្វាយ មកថ្វាយព្រះនាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុនព្រះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយដង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ |
ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំទ្រង់ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំទ្រង់ដែរ។
ពីដំណាក់របស់ទ្រង់ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ជាកន្លែងដែលស្ដេចនានា នាំគ្នាយកជំនូនមកជូនទ្រង់។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។
ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែល ចាំងចេញពីអ្នកដែរ។
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។