Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 2:14 - អាល់គីតាប

14 ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រាប​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី សូម​ឲ្យយើង​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផង ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រាប​អញ​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី សូម​ឲ្យ​អញ​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផង ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 2:14
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​ផ្ទៀង ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែរ។


នៅ​ថ្ងៃ​ស្តេច​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​ជួប​ស្តេច នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ទ្រង់។


ដ្បិត​ស្តេច​ពេញ​ចិត្ត នឹង​សម្ផស្ស​របស់​នាង​ខ្លាំង​ណាស់ ចូរ​គោរព​ស្តេច​ទៅ គាត់​ជា​ម្ចាស់​របស់​នាង​ហើយ។


ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​របស់ មក​ជូន​នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នា មក​ផ្គាប់‌ផ្គុន​នាង។


អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ជូន​ពាក្យ អរ​គុណ​ទុក​ជា​ជំនូន ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។


រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅ​សម្រាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ? មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ ជាប់​ពេញ​ស្លាប​វា​ដែរ ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។


សូម​កុំ​ប្រគល់​ជីវិត​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជា‌រាស្ត្រ​ដ៏​កំសត់​ទុគ៌ត របស់​ទ្រង់​ជា​រៀង​រហូត​ឡើយ។


យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។


អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​នឹង​គូរបាន​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ទ្រង់​ទទួល​ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។


ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់! អូន​ល្អ​ដាច់​គេ! កែវ​ភ្នែក​របស់​អូន​មាន​សម្រស់​ដូច​សត្វ​ព្រាប។


ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់ គឺ​ល្អ​ដូច​ជំរំ​នៅ​ស្រុក​កេដារ និង​ដូច​កំរាល​ព្រំ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ ប្រសិន​បើ​នាង​មិន​ដឹង​ទេ ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម ហើយ​ឃ្វាល​ពពែ​របស់​នាង នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!


ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។


អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង!


គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​កំហឹង​របស់អុលឡោះ‌តាអាឡា ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង‌រឿង​របស់​ទ្រង់ នៅ​ពេល​ទ្រង់​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។


មែន​ហើយ! អុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។


ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ស្តេច ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។


តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។


ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយ ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម ដូច​សត្វ​ព្រាប ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ!


ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់។


ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ដ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


ពេល​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ងើប​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ អ៊ីសា​ឃើញ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។


អាល់ម៉ា‌ហ្សៀស​ពេញ​ចិត្ត​នាំ​ក្រុម‌ជំអះ​នេះ​មក​ជូន​គាត់​ផ្ទាល់ ជា​ក្រុម‌ជំអះ​ដ៏​រុង‌រឿង ឥត​ស្លាក​ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​បរិសុទ្ធ ឥត​សៅ‌ហ្មង។


តែ​ឥឡូវ​នេះ អុលឡោះ​បាន​សំរុះ‌សំរួល​បង​ប្អូន​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​ដែល​កើត​មក​ជា​មនុស្ស បាន​ស្លាប់ ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ទ្រង់។


យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​គាត់​ដោយ​ចិត្ដ​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ដ​បរិសុទ្ធ ជ្រះ​ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​បរិសុទ្ធ​ផង។


ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ក្តី​មេត្តា​របស់​អុលឡោះ ទាំង​ទុក​ចិត្ដ ដើម្បី​ឲ្យ​បាន​ទទួល​ចិត្ត​មេត្ដា និង​ក្តី​មេត្តា​នៃ​អុលឡោះ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។


តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ដ​របស់​បង​ប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លប់​នៅ​ចំពោះ​អុលឡោះ​នោះ​វិញ គឺ​មាន​ចិត្ដ​ស្លូត‌បូត ស្រគត់‌ស្រគំ។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម