ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 44:26 - អាល់គីតាប

សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ចិត្ត​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ក្រោកឡើង ធ្វើជា​ជំនួយ​ដល់​យើងខ្ញុំ​ផង​! ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​ប្រោសលោះ​យើងខ្ញុំ​ផង​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ក្រោក​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ទ្រង់​តើន​ឡើងជួយ​យើង​ខ្ញុំ ហើយ​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង។

សូមមើលជំពូក



ទំនុកតម្កើង 44:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង។


ឱ​អុលឡោះ​អើយ! សូម​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។ សូម​រំដោះ​ខ្ញុំ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង!។


សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ មក​ជួយ​ខ្ញុំ​ជា​ប្រញាប់!