ទ្រង់បានសូនខ្ញុំ និងបង្កើតខ្ញុំ ដោយសារអំណាចរបស់ទ្រង់ផ្ទាល់ តែទ្រង់បែរចង់រំលាយខ្ញុំទៅវិញ!
ទំនុកតម្កើង 33:15 - អាល់គីតាប គឺទ្រង់ហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយទ្រង់យកចិត្ត ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គសូនចិត្តពួកគេទាំងអស់គ្នា ហើយឈ្វេងយល់អស់ទាំងកិច្ចការរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គហើយដែលបង្កើតចិត្ត របស់គេទាំងអស់គ្នា ក៏ពិចារណាមើលអស់ទាំងការ ដែលគេប្រព្រឹត្តដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយព្រះអង្គយកព្រះហឫទ័យ ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ហើយ ដែលស្អាងចិត្តគេ ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ |
ទ្រង់បានសូនខ្ញុំ និងបង្កើតខ្ញុំ ដោយសារអំណាចរបស់ទ្រង់ផ្ទាល់ តែទ្រង់បែរចង់រំលាយខ្ញុំទៅវិញ!
អុលឡោះស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ ទ្រង់ឃើញអំពើទុច្ចរិតរបស់គេ ដោយមិនបាច់ពិចារណាវែងឆ្ងាយ។
អុលឡោះមុខតែជ្រាបជាមិនខាន ដ្បិតទ្រង់ឈ្វេងយល់អ្វីៗ ដែលលាក់ទុកនៅក្នុងចិត្តមនុស្ស!។
អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតអុលឡោះតាអាឡាបានបង្កើតគេមកទាំងពីរនាក់។
បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា អុលឡោះដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ទ្រង់ពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយទ្រង់តបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
មនុស្សអាចឆ្លុះមើលឃើញមុខរបស់ខ្លួននៅក្នុងទឹក ហើយអាចស្គាល់ខ្លួនដោយសម្លឹងមើលក្នុងចិត្ត។
ខ្ញុំគ្រាន់តែយល់ឃើញថា អុលឡោះបង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សធ្វើឲ្យខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
អុលឡោះប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ អុលឡោះបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។