ខ្ញុំដើរតាមគន្លងរបស់ទ្រង់ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ទ្រង់ជានិច្ច ឥតងាកចេញឡើយ។
ទំនុកតម្កើង 18:22 - អាល់គីតាប ខ្ញុំបានប្រព្រឹត្តតាមហ៊ូកុំទាំងប៉ុន្មាន របស់ទ្រង់ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ទ្រង់ទេ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត អស់ទាំងច្បាប់របស់ព្រះអង្គនៅចំពោះខ្ញុំ ហើយខ្ញុំមិនបានបង្វែរបទបញ្ញត្តិរបស់ព្រះអង្គចេញពីខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់ទាំងវិន័យរបស់ព្រះអង្គ នៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រិត្យណាមួយ របស់ទ្រង់ឡើយ |
ខ្ញុំដើរតាមគន្លងរបស់ទ្រង់ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ទ្រង់ជានិច្ច ឥតងាកចេញឡើយ។
សូមធ្វើជាបង្អែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកហ៊ូកុំរបស់ទ្រង់ជានិច្ច។
ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។
ខ្ញុំប្ដេជ្ញាចិត្តស្មោះត្រង់នឹងទ្រង់ ខ្ញុំសុខចិត្តធ្វើតាមវិន័យ ដែលទ្រង់បង្គាប់មក។
ក្រោយមក អ៊ីសាជួបគាត់ក្នុងម៉ាស្ជិទ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។
ពេលនោះអ្នកត្រូវជម្រាបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកថា: “អ្វីៗដែលខ្ញុំញែកជូនទ្រង់ ខ្ញុំបានយកចេញពីផ្ទះរបស់ខ្ញុំ ប្រគល់ទៅឲ្យពួកលេវី ជនបរទេសក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលទ្រង់បង្គាប់មកខ្ញុំ គឺខ្ញុំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់អុលឡោះឡើយ។
នៅពេលខ្ញុំកាន់ទុក្ខ ខ្ញុំពុំបានបរិភោគជំនូនមួយភាគដប់នេះទេ។ ខ្ញុំពុំបានហូតយកទៅប្រើសម្រាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅឲ្យគេ នៅពេលមានមនុស្សស្លាប់ដែរ។ ខ្ញុំបានធ្វើតាមពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ ខ្ញុំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មកខ្ញុំ។