Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដ្បិត​អស់​ទាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ របស់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ជាការពិត អស់ទាំង​ច្បាប់​របស់ព្រះអង្គ​នៅចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បង្វែរ​បទបញ្ញត្តិ​របស់ព្រះអង្គ​ចេញ​ពី​ខ្ញុំ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ពី​ព្រោះ​គ្រប់​ទាំង​ច្បាប់​របស់​ទ្រង់​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រិត្យ​ណា​មួយ របស់​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជើង​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ ខ្ញុំ​បាន​កាន់​តាម​ផ្លូវ​ព្រះ‌អង្គ ឥត​ងាក​បែរ​ទៅ​ខាង​ណា​ឡើយ។


ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។


សូម​ធ្វើ​ជា​បង្អែក​របស់​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​សេចក្ដី​សុខ ហើយបាន​គោរព​រាប់​អាន​ច្បាប់ របស់​ព្រះ‌អង្គ​ជា‌និច្ច!


ហេតុ​នេះ ទូល‌បង្គំ​រាប់​ថា ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។


បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។


ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។


ពេល​នោះ ត្រូវ​និយាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "ទូល‌បង្គំ​បាន​នាំ​យក​តង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូល‌បង្គំ​មក ហើយ​បាន​ចែក​ដល់​ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ​ហើយ។ ទូល‌បង្គំ​មិន​បាន​រំលង​បទ​បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ។


ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ក្នុង​កាល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​យក​ទៅ​ណា​នៅ​ពេល​ទូល​បង្គំមាន​សៅ​ហ្មង ឬ​យក​អ្វី​មួយ​ឲ្យ​ទៅ​គេ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូល​បង្គំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម