មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ!
ទំនុកតម្កើង 139:19 - អាល់គីតាប ឱអុលឡោះអើយ ទ្រង់គួរតែប្រហារមនុស្សពាល ហើយបណ្តេញពួកឃាតកចេញ ឲ្យឆ្ងាយពីខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ឱបើព្រះប្រហារមនុស្សអាក្រក់ទៅអេះ! មនុស្សបង្ហូរឈាមអើយ ចូរថយចេញពីខ្ញុំទៅ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ! ឱមនុស្សកម្ចាយឈាមអើយ ចូរថយចេញពីខ្ញុំទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរតែប្រហារមនុស្សពាល ហើយបណ្តេញពួកឃាតកចេញ ឲ្យឆ្ងាយពីទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួក មនុស្សអាក្រក់ជាមិនខាន នែ ពួកមនុស្សដែលកំចាយឈាមអើយ ចូរថយចេញពីអញទៅ |
មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ!
ទ្រង់នឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ អុលឡោះតាអាឡាស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
ឱអុលឡោះអើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯខ្ញុំវិញ ខ្ញុំទុកចិត្តលើទ្រង់ហើយ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតអុលឡោះតាអាឡា ទ្រង់ស្តាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចអុលឡោះ វិលទៅរកផ្នូរខ្មោចវិញទៅ។
រីឯមនុស្សក្រីក្រ ទ្រង់មិនភ្លេចគេសោះឡើយ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។
ទ្រង់សងទៅពួកគេវិញ សមតាមកំហុសដែលគេបានប្រព្រឹត្ត ទ្រង់ធ្វើឲ្យគេវិនាសសូន្យ ដោយសារអំពើកំណាចរបស់ខ្លួនផ្ទាល់ អុលឡោះតាអាឡាជាម្ចាស់នៃយើង នឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។
គាត់នឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ គាត់ប្រើបន្ទូលរបស់អុលឡោះជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលគាត់ចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”»។
ហេតុនេះហើយបានជាអុលឡោះជាអម្ចាស់មានបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា