បន្ទាប់មក ទ្រង់បានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។
ទំនុកតម្កើង 135:8 - អាល់គីតាប ទ្រង់បានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ចាប់ពីមនុស្ស រហូតដល់សត្វ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនឹងសត្វផង។ |
បន្ទាប់មក ទ្រង់បានប្រហារកូនច្បងទាំងប៉ុន្មាន នៅក្នុងស្រុករបស់គេ គឺកូនដែលកើតមកក្នុងពេលគេ នៅពេញកម្លាំងនៅឡើយ។
ទ្រង់ប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
គឺទ្រង់ប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាអុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ អុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វជូនអុលឡោះតាអាឡា តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។
អុលឡោះមានបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសប្រជាជាតិ ដែលយកពូជពង្សអ្នកធ្វើជាទាសករ។ បន្ទាប់មក គេនឹងចាកចេញទៅ ហើយគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។