ទំនុកតម្កើង 135:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 គឺព្រះអង្គហើយ ដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ចាប់ពីមនុស្ស រហូតដល់សត្វ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនឹងសត្វផង។ សូមមើលជំពូកអាល់គីតាប8 ទ្រង់បានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ សូមមើលជំពូក |
ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។