ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:51 - អាល់គីតាប

មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ហ៊ូកុំ របស់​ទ្រង់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ក្អេងក្អាង​បាន​ចំអកឡកឡឺយ​ដាក់​ទូលបង្គំ​យ៉ាងខ្លាំង ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ឆ្មើង‌ឆ្មៃ​បាន​មើល‌ងាយ​ទូលបង្គំ​ពន់‌ពេក ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ឡើយ

សូមមើលជំពូក



ទំនុកតម្កើង 119:51
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ដើរ​តាម​គន្លង​របស់​ទ្រង់ ខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច ឥត​ងាក​ចេញ​ឡើយ។


អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ និង​បច្ចា‌មិត្ត​របស់​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ តែ​ខ្ញុំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន របស់​ទ្រង់​ឡើយ។


ទ្រង់​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ទ្រង់។


ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់ អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ!


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ឱវាទ​របស់​ទ្រង់​ជា‌និច្ច។


យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ទ្រង់​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ទ្រង់​ដែរ


«ឱ! អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ថា ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​បំណង​ទ្រង់​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


គាត់​នឹង​មិន​ទន់​ខ្សោយ​ឡើយ គាត់​អង់‌អាច​ជា‌និច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​គាត់។


អុលឡោះ‌តាអាឡាអើយ! ទ្រង់​បាន​លួង‌លោម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យល់​ព្រម​តាម ទ្រង់​បាន​បង្ខំ​ខ្ញុំ ហើយ​ទ្រង់​ក៏​បាន​ឈ្នះ​ខ្ញុំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ។


ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​អ៊ីសា​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀត​ៗ បើ​គាត់​ជា​អាល់ម៉ា‌ហ្សៀស​របស់​អុលឡោះ ហើយ​ជា​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។